ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរគាំទ្រ ក្នុងការអនុវត្តផែនការសកម្មភាព ឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ្នកនិពន្ធ: mef kpc
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ ២០២៤

នៅរសៀលថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤

នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ចាម មានកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរគាំទ្រ ក្នុងការអនុវត្តផែនការសកម្មភាព ឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ឆ្លៀតក្នុងឱកាសនេះ ក៏មានរៀបចំកម្មវិធីប្រគល់-ទទួលកុំព្យូទ័រយួរដៃចំនួន ២០ គ្រឿង តាមរយៈមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ចាម ជូនដល់រដ្ឋបាលឃុំសង្កាត់នៃខេត្តកំពង់ចាម សម្រាប់សម្រួលដល់ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធ SARMIS   ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ។

ព័ត៌មានទាក់ទង